• EVENTS
  • MEDIA
  • ABOUT US
  • CONTACT US
  • FAQ
  • CAREERS
    • Global
    • Cambodia
    • Indonesia
    • Korea
    • Malaysia
    • Myanmar
    • Pakistan
    • Philippines
    • Sri Lanka
    • Singapore
    • Taiwan
    • Thailand
    • UAE
    • Hong Kong
  • EVENTS
  • MEDIA
  • ABOUT US
  • CONTACT US
  • FAQ
  • CAREERS
    • Global
    • Cambodia
    • Indonesia
    • Korea
    • Malaysia
    • Myanmar
    • Pakistan
    • Philippines
    • Sri Lanka
    • Singapore
    • Taiwan
    • Thailand
    • UAE
    • Hong Kong
  • 26 February 2021
  • Cambodia

«ផ្លាស់ប្តូរពិភពលោក ដោយចាប់ផ្តើមពីសៀវភៅម្តងមួយក្បាល» ជាមួយនឹង Big Bad Wolf និងការបញ្ចុះតម្លៃដ៏អស្ចារ្យដល់ទៅ 90%



“Changing the World, One Book at a Time”
«ផ្លាស់ប្តូរពិភពលោក ដោយចាប់ផ្តើមពីសៀវភៅម្តងមួយក្បាល» ជាមួយនឹង Big Bad Wolf និងការបញ្ចុះតម្លៃដ៏អស្ចារ្យដល់ទៅ 90%
លោក Andrew Yap ដែលជាស្ថាបនិកនៃពិព័រណ៍ និងលក់សៀវភៅដ៏ធំបំផុតក្នុងពិភពលោក Big Bad Wolf បានជជែកជាមួយនឹងសារព័ត៌មាន Knongsrok អំពីក្តីសង្ឃឹមដែលលោកមានចំពោះការលក់សៀវភៅបែបប្រព័ន្ធឌីជីថលជាលើកដំបូងក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រវត្តិរឿងរ៉ាវនៃភាពជោគជ័យនៃក្រុមហ៊ុនលក់សៀវភៅដើមកំណើតពីប្រទេសម៉ាឡេស៊ីមួយនេះ។

ខាងក្រោមនេះដែរ គឺជាកិច្ចសម្ភាស៍រវាងក្រុមការងារសារព័ត៌មាន Knongsrok ជាមួយនឹងលោក Andrew Yap !

១. ក្រុមការងារ Knongsrok ៖ នេះជាលើកទីពីរហើយសម្រាប់ Big Bad Wolf ក្នុងការត្រលប់មកប្រទេសកម្ពុជា តើលោកអាចប្រាប់យើងបន្ថែមអំពីការលក់នេះបានដែរឬទេ?

លោក Andrew Yap ៖ ជាការពិតណាស់ ពួកយើងបានបោះជំហានចូលមកប្រទេសកម្ពុជាជាលើកដំបូងនៅក្នុងឆ្នាំ២០២០ តាមរយៈការរៀបចំកម្មវិធីតាំងពិព័រណ៍ និងលក់សៀវភៅនៅក្នុងផ្សារមួយក្នុងរាជធានីភ្នំពេញ។ ហើយពួកយើងពិតជារំភើបដែលទទួលបានលទ្ធផលដែលហួសពីការរំពឹងទុក។ យើងបានមើលឃើញថាប្រជាជនកម្ពុជាចូលចិត្តអានសៀវភៅរឿងប្រឌិត និងសៀវភៅកុមារ។ នៅពេលនោះសៀវភៅរឿងប្រឌិតរបស់យើងត្រូវបានលក់រហូតដល់អស់ពីស្តុក និងត្រូវបានបន្ថែមស្តុកថ្មីទាន់ពេលវេលា។ ប៉ុន្តែសម្រាប់ឆ្នាំនេះ ពួកយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការលក់តាមប្រព័ន្ធអនឡាញវិញម្តង។ ហើយយើងជឿជាក់ថា មិត្តអ្នកអានដែលចូលចិត្តសៀវភៅរឿងប្រឌិតនឹងមិនខកបំណងនោះទេ។ ២. ក្រុមការងារ Knongsrok ៖ តើអ្វីទៅជាកត្តាជម្រុញឱ្យកើតមាន Big Bad Wolf នេះឡើង?

លោក Andrew Yap ៖ ប្រវត្តិរបស់ Big Bad Wolf បានកើតឡើងតាំងពីកុមារភាពរបស់ខ្ញុំមកម្ល៉េះ។ ខ្ញុំពិតជាសំណាងណាស់ដែលបានចូលរៀននៅសាលាសាសនាមួយក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែខ្ញុំបានមើលឃើញពីភាពខុសគ្នាមួយរវាងខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំ។ ពួកគេមានសៀវភៅ ចំណែកឯខ្ញុំគ្មានទេ។ ដោយសារតែកម្រិតជីវភាព ម្តាយរបស់ខ្ញុំដែលជាស្ត្រីមេម៉ាយត្រូវធ្វើការងារពីរកន្លែងដើម្បីផ្គត់ផ្គង់គ្រួសារ និងដើម្បីឱ្យពួកយើងមានលទ្ធភាពទិញសៀវភៅ។ ខ្ញុំខ្លួនឯងក៏មានជំងឺ dyslexic ដែលជាជំងឺផ្តល់ផលលំបាក្នុងការអាន និងការប្រកបពាក្យ ហេតុដូចនេះហើយការអានពិតជាលំបាកណាស់សម្រាប់ខ្ញុំ។ ហើយខ្ញុំក៏ដឹងតាំងពីកុមារភាពដែរថា មនុស្សភាគច្រើនដែលត្រូវការសៀវភៅមិនមានលទ្ធភាពក្នុងការទិញវានោះទេ ចាប់តាំងពីពេលនោះមក ខ្ញុំបានតាំងចិត្តថានឹងផ្លាស់ប្តូរវាឱ្យបាននៅថ្ងៃណាមួយ។ ៣. ក្រុមការងារ Knongsrok ៖ តើលោកចាប់ផ្តើមវាដោយរបៀបណា?

លោក Andrew Yap ៖ តាមពិតទៅ ខ្ញុំពិតជាអរគុណដល់ឪពុករបស់ខ្ញុំណាស់ ដែលបានផ្តល់គំនិតជំនួញដល់ខ្ញុំតាំងពីតូច។ គាត់តែងតែឱ្យលុយខ្ញុំនៅពេលដែលខ្ញុំជួយធ្វើកិច្ចការងារផ្ទះ ដូចជាលាងចានជាដើម។ ឧទាហរណ៍! គាត់នឹងឱ្យលុយខ្ញុំ ៥០សេន បើសិនមានចានច្រើន។ ការងារនោះវាបានបង្រៀនខ្ញុំឱ្យយល់ថា ការខិតខំប្រឹងប្រែងនឹងធ្វើឱ្យខ្ញុំទទួលបានរង្វាន់ ហើយវាក៏បានជម្រុញឱ្យខ្ញុំបង្កើតក្លឹបលក់សៀវភៅរឿងកំប្លែងមួយជាមួយមិត្តភក្តិរបស់ខ្ញុំកាលពីខ្ញុំអាយុ១៤ឆ្នាំ។ ហើយខ្ញុំពិតជាចូលចិត្តមើលសៀវភៅរឿងកំប្លែងខ្លាំងណាស់ បើទោះជាខ្ញុំមានជំងឺក៏ដោយ ការអានសៀវភៅរឿងកំប្លែងបានធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំក៏អាចអានសៀវភៅដូចមិត្តភក្តិរបស់ខ្ញុំដទៃទៀតដែរ។ នៅពេលនោះ វាមិនមានសៀវភៅរឿងកំប្លែងច្រើននោះទេក្នុងប្រទេសម៉ាឡេស៊ី ហេតុដូច្នេះហើយ យើងបានទាក់ទងនឹងក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក ហើយពួកគេបានលក់សៀវភៅមកឱ្យពួកយើង ដែលយើងក៏បានលក់បន្តទៅឱ្យមិត្តភក្តិរបស់យើងក្នុងកម្រៃបន្តិចបន្តួច។ ៤. ក្រុមការងារ Knongsrok ៖ Big Bad Wolf ត្រូវបានបង្កើតឡើងអស់រយៈពេលជាង១២ឆ្នាំមកហើយ ក្រោមការសហការគ្នាជាមួយនឹងដៃគូរបស់លោកគឺលោកស្រី Jacqueline Ng។ តើលោកអាចប្រាប់យើងបន្ថែមទៀតបានដែរឬទេ អំពីការសហការណ៍គ្នាជាដៃគូនេះ និងទទួឡបានផលបែបណាខ្លះ?

លោក Andrew Yap ៖ ពួកយើងបានសម្ពោធឃ្លាំងលក់សៀវភៅមួយក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបានលក់សៀវភៅរាប់ពាន់ក្បាលនាំចូលពីអ្នកចែកចាយអន្តរជាតិ។ គ្រប់សៀវភៅជាភាសាអង់គ្លេសទាំងអស់ត្រូវបានបញ្ចុះតម្លៃពី៧៥% ទៅ៩៥% ក្នុងគោលបំណងលើកទឹកចិត្តឱ្យអ្នករាល់គ្នាអាចរីករាយនឹងការអាន និងមានលទ្ធភាពទិញសៀវភៅ។ ពួកយើងពិតជារំភើបខ្លាំងណាស់ដែលការលក់សៀវភៅក្នុងតម្លៃដ៏សមរម្យមួយនេះបានទាក់ទាញអ្នកអាន និងប្រិយមិត្តជាច្រើននាក់ ហើយក្នុងរយៈពេលដ៏ខ្លី Big Bad Wolf Book បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់នៅទូទាំងពិភពលោក។ ហើយវាផ្តល់ជំនឿចិត្តដល់យើងក្នុងការពង្រីកទីផ្សាររបស់យើងទៅក្នុងតំបន់ និងប្រទេសដូចជា ៖ ឥណ្ឌូនេស៊ី កូរ៉េ មីយ៉ាន់ម៉ា ប៉ាគីស្ថាន ស្រីលង្កា សិង្ហបុរី ហ្វីលីពីន តៃវ៉ាន់ ថៃ សហព័ន្ធអារ៉ាប់រួម និងថ្មីៗនេះគឺ ប្រទេសកម្ពុជា។

៥. ក្រុមការងារ Knongsrok ៖ តើលោកអាចប្រាប់អំពីមូលហេតុ ឬដើមចមដំបូងនៃការដាក់ឈ្មោះ Big Bad Wolf Books នេះដែរឬទេ?

លោក Andrew Yap ៖ កាលពី១២ឆ្នាំមុន ជំនួញភាគច្រើនមិនដាក់ឈ្មោះយីហោរបស់ខ្លួនបែបទាន់សម័យនោះទេ ហើយយើងយល់ថាវាក៏មិនគួរឱ្យចាប់អារម្មណ៍អ្វីនោះដែរ។ ហេតុដូចនេះហើយ ពួកយើងចង់បានអ្វីមួយដែលងាយស្គាល់ និងមិនងាយភ្លេច។ កុមារងាយចាំតួអង្គ ជាពិសេសតួអង្គអាក្រក់។ ចំណែកមនុស្សពេញវ័យអាចស្គាល់វាបានតាមរយៈតួអង្គ ដែលកូនៗរបស់ពួកគេចាំ។ ដូចនេះហើយ ឈ្មោះមួយនេះនឹងផ្តល់ភាពងាយស្រួលក្នុងការចាំទាំងកុមារ និងឪពុកម្តាយរបស់ពួកគេ។ ៦. ក្រុមការងារ Knongsrok ៖ ហេតុអ្វីបានជាលោកគិតថា តម្រូវការទិញសៀវភៅនៅជាតែមានច្រើនក្នុងយុគសម័យឌីជីថលនេះ?

លោក Andrew Yap ៖ មនុស្សគ្រប់គ្នានៅតែចូលចិត្តអានសៀវភៅ។ វាប្រៀបបាននឹងការចម្អិនម្ហូបដូច្នោះដែរ ដំបូងយើងរៀបចំគ្រឿងផ្សំ ចម្អិនវាហើយញុំា បន្ទាប់មកយើងក៏សម្អាតវា។ ការអានក៏អ៊ីចឹងដែរ អារម្មណ៍ដែលយើងទទួលបាននៅពេលដែលយើងចាប់កាន់សៀវភៅ រួចចាប់ផ្តើមបើកអានម្តងមួយទំព័រៗ ទៅវិញទៅមក ដើម្បីតាមដានភាគបន្ទាប់។ បើប្រៀបនឹងការអានលើប្រព័ន្ធឌីជីថល អ្នកអានភាគច្រើននឹងមិនបើកត្រលប់ទៅក្រោយនោះទេ ពីព្រោះទម្រង់ឌីជីថលនឹងមិនផ្តល់ភាពងាយស្រួល និងមិនជម្រុញឱ្យអ្នកអានត្រលប់ទៅអានទំព័រក្រោយនោះទេ។ តាមការស្រាវជ្រាវមួយចំនួនធំ ក៏បានបង្ហាញឱ្យឃើញដែរថា ការអាននៅលើប្រព័ន្ធឌីជីថលមិនមែនជាវិធីល្អបំផុតសម្រាប់ការរៀនសូត្រ និងអភិវឌ្ឍខ្លួននោះទេ។ ជាការពិតណាស់ ឌីជីថលមានសារៈសំខាន់ ប៉ុន្តែវាមិនសម្រាប់កុមារតូចៗនោះទេ ព្រោះការអានលើប្រព័ន្ធឌីជីថលជម្រុញការអានត្រួសៗដើម្បីបានគំនិតរួម ហេតុដូច្នេះហើយកុមារនឹងមិនអាចអានបែបស៊ីជម្រៅនោះទេ។

៧. ក្រុមការងារ Knongsrok ៖ តើស្ថានភាពនៃជំងឺរាតត្បាតនាពេលបច្ចុប្បន្នបានផ្តល់ផលប៉ះពាល់ដល់ការលក់សៀវភៅ Big Bad Wolf ដែរឬទេ?

លោក Andrew Yap ៖ វាស្តាប់ទៅដូចជាចម្លែកខ្លាំងណាស់ ប៉ុន្តែកូវីដ ១៩ បានបង្កើតទំព័រថ្មីនៃការអានសៀវភៅ។ ចំនួននៃការទិញសៀវភៅបានកើនឡើង ដោយសារឪពុកម្តាយបានងាកមករកសៀវភៅសម្រាប់អានខ្លួនឯងផ្ទាល់ និងសម្រាប់កូនៗរបស់ពួកគេក្នុងអំឡុងពេលនៃការបិទទីក្រុង។ មនុស្សភាគច្រើនបានចាប់ផ្តើមកាន់សៀវភៅអាន បន្ទាប់ពីគ្មានពេលអានអស់រយៈពេលជាច្រើនឆ្នាំ ហើយសៀវភៅបានក្លាយជាមិត្តកែអផ្សុកជាថ្មីម្តងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ កូវីដ១៩ បានបញ្ឈប់យើងពីការដើរឆ្ពោះទៅគោលដៅរបស់យើង។ នៅត្រឹមឆ្នាំ២០២៤ ពួកយើងបានកំណត់ការលក់របស់យើងឱ្យដល់ទីក្រុងសំខាន់ៗឱ្យបានយ៉ាងតិច១០០ ទីក្រុង ប៉ុន្តែភ្លាមៗនោះ អ្វីៗគ្រប់យ៉ាងក៏ត្រូវបានឈប់។ តាមពិតទៅ ពួកយើងក៏មានគម្រោងនឹងដាក់លក់សៀវភៅលើប្រព័ន្ធអនឡាញដែរ ប៉ុន្តែពួកយើងចង់បង្កើតកេរ្តិ៍ឈ្មោះ និងផ្សព្វផ្សាយវាជាមុនសិន។ ប៉ុន្តែដោយសារបញ្ហាកូវីដ វាក៏បានរុញយើងឱ្យដើរមកដល់ចំណុចនេះទាំងតក់ក្រហល់។ ឧទាហរណ៍ គម្រោងការនៃការលក់សៀវភៅក្នុងប្រទេសកម្ពុជារបស់យើង គឺចាប់ផ្តើមដោយការរៀបចំកម្មវិធីលក់សៀវភៅក្នុងប្រទេសកម្ពុជារយៈពេលពី ៤ ទៅ ៥ ឆ្នាំសិន ហើយយើងនឹងបង្កើនការលក់តាមប្រព័ន្ធអនឡាញបន្ថែមទៀត។

បេសកកម្មដំបូងរបស់យើងគឺ ការលក់សៀវភៅឱ្យបានមួយកោដិក្បាលក្នុងរយៈពេលមួយឆ្នាំ ដោយគ្រប់គ្រងបណ្តាញផ្គត់ផ្គង់ជាសកល។ ពួកយើងត្រូវកែប្រែផែនការរបស់យើង ហើយយើងជឿជាក់ថាយើងនឹងអាចធ្វើវាបាន។

៨. ក្រុមការងារ Knongsrok ៖ តើយើងត្រូវធ្វើដូចម្តេចខ្លះក្នុងការទិញសៀវភៅនៅពី Big Bad Wolf ?

លោក Andrew Yap ៖ សៀវភៅប្រមាណ២០លានក្បាល ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់៩០%នៃតម្លៃដើម នឹងត្រូវបានដាក់លក់នៅលើគេហទំព័រផ្លូវការរបស់យើង bigbadwolfbooks.com/kh។ ប៉ុន្តែត្រូវប្រញាប់ណា ព្រោះកម្មវិធីលក់សៀវភៅរបស់យើងនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១ខាងមុខនេះហើយ។ ជាមួយនឹងបទពិសោធន៍ទិញសៀវភៅដែលមានភាពងាយស្រួល និងសាមញ្ញនេះ អតិថិជនអាចស្វែងរកចំណងសៀវភៅដែលថ្មី និងពេញនិយមក្រោមពាក្យ «លក់ដាច់បំផុត» ហើយចូលទៅកាន់ប្រភេទសៀវភៅដែលពួកគេចូលចិត្តនៅលើគេហទំព័រដើម។ ពួកគេក៏នឹងទទួលបានការផ្តល់ជូន ១៥%បន្ថែមទៀត ដោយគ្រាន់តែចុះឈ្មោះជាសមាជិក។ ក្រោយពីចុះឈ្មោះរួច ពួកគេនឹងអាចស្វែងរកសៀវភៅដែលពួកគេពេញចិត្តនៅក្នុងប៊ូតុងស្វែងរក ដោយបំពេញឈ្មោះអ្នកនិពន្ធ ចំណងជើងសៀវភៅ ឬលេខកូដសៀវភៅ ហើយជ្រើសរើសវាដាក់ក្នុងរទេះរួចបង់លុយ។ ចំណុចពិសេសនោះគឺ ប្រសិនបើពួកគេចំណាយអស់យ៉ាងតិច៦០ដុល្លារ នោះពួកគេនឹងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ។ បន្ថែមពីនេះទៀតសម្រាប់ការជាវដែលមានតម្លៃតិចជាង៦០ដុល្លារ អតិថិជនក៏នឹងទទួលបានការដឹកជញ្ជូនក្រោមតម្លៃដ៏សមរម្យមួយ។

ការផ្តល់ជូនដែលអតិថិជនអាចប្រើបាន៖

១. ការផ្តល់ជូនពិសេសសម្រាប់សមាជិក (លេខកូដគូប៉ុង) ទទួលបាន១៥%បន្ថែមទៅលើសៀវភៅដែលត្រូវបានជ្រើសរើសរួច

២. Magical Deals

ចំណាយត្រឹមតែសៀវភៅ ២ក្បាល ទទួលបានសៀវភៅ៣ក្បាល

៣. White Star Kids - Classic Fairy Tales

ចំណាយត្រឹមតែសៀវភៅ១ក្បាល ដោយទទួលបានសៀវភៅ២ក្បាល (ក្នុងតម្លៃ USD3.40 ក្នុងមួយក្បាល)

៤. Scholastic Interesting Facts

ចំណាយត្រឹមតែសៀវភៅ២ក្បាល ទទួលបានសៀវភៅ៣ក្បាល (ក្នុងតម្លៃ USD3.40 ក្នុងមួយក្បាល)

៥. ការផ្តល់ជូនដ៏ពិសេសទៅលើសៀវភៅ Harry Potter ត្រឹមតែ USD 8.40 តែប៉ុណ្ណោះ

៦. ការដឹកជញ្ជូនឥតគិតថ្លៃ

ចំណាយយ៉ាងហោចណាស់ USD60 ដើម្បីទទួលការដឹកជញ្ជូនដោយឥតគិតថ្លៃ

More from News


  • 17 November 2020
  • Taiwan

狼來了!大野狼國際書展online重磅登場 首度線上展出,跨境買書好簡單!

因疫情無法來台的大野狼國際書展 創辦人黃麗英女士與台灣區總經理黃翊軒先生 在馬來西亞連線與台灣讀者相見歡 台北訊---刮起台灣全英文書搶購風潮的「大野狼國際書展」,宣布2020突破實體限制,首度做跨境線上書展。書展將於11/18-11/25線上重磅登場,邀請所有喜歡大野狼的愛書人士一起空中相會! 「大野狼國際書展」自2018年首度登台,隨即引起討論熱潮,首創24小時不打烊的全英文書展,讓許多愛書人趨之若鶩。今年受疫情影響,再創跨境線上書展的獨特性,大野狼國際書展創辦人黃麗英女士表示:「我們不希望因為疫情停止推廣圖書的腳步,因此在台灣首度採用線上模式,方便所有閱書者可在家逛書、選書,不須擔心聚集人潮,更能讓全台各縣市的愛書人都能一起共襄盛舉!」 以推廣閱讀為理念,大野狼國際書展從吉隆坡發跡,至今已巡迴多個國家包含印尼、泰國、斯里蘭卡、菲律賓、韓國等。此次線上書展打破場域的空間限制,線上購書亦不受限時間,呼應其理念,期盼讓更多人享受閱讀的樂趣。大野狼國際書展台灣區總經理黃翊軒笑說:「以往總有許多粉絲詢問能否線上買書?這次採用線上模式,讓『推廣閱讀』擁有更多可能性,期盼能盡快和大家再度相見。」 3萬精選好書 國際段皆免運 台灣首次「大野狼國際線上書展」將推出3萬種精選好書、2千萬本在線庫存,並提供最低1折起的超低折扣,只要在家就可安心購書、宅配到府。特別重要的是,以往在台灣購買原文進口書,一般都須支付高昂的國際段運費,這次大野狼國際線上書展為了展現對書籍的熱情以及回饋台灣消費者的心意,特地推出國際段免運,讓台灣的愛書人可以輕鬆購書、荷包無負擔,在家也能購買多種進口好書。邀請各地的愛書人一同online相約,感受跨境購書的便利與大野狼的魅力。 大野狼線上書展搶先註冊:https://bigbadwolfbooks.com/tw 【特別說明】 原訂書展展期為11/18-11/22,因台灣讀者迴響熱烈,因此總公司臨時決議延長展期至11/25,並於記者會上公布延長訊息。書展最新資訊敬請關注官方粉專:https://www.facebook.com/bbwbookstaiwan

READ MORE


  • 31 August 2020
  • Singapore

Big Bad Wolf Books Sale In S’pore Postponed To 15 Oct, Up To 90% Off All Titles

Big Bad Wolf Books Online Sale In Singapore Till 18 Oct 2020 UPDATE (9 Sep, 2pm): The Big Bad Wolf...

READ MORE


  • 9 December 2020
  • Thailand

กลับมาอีกครั้งกับมหกรรมหนังสือบิ๊กแบ๊ดวู๊ฟ ไทยแลนด์ ออนไลน์ บุ๊คเซลล์ 2020 พร้อมกับประสบการณ์การซื้อหนังสือรูปแบบใหม่และโปรโมชั่นเด็ดๆ ตั้งแต่วันที่ 9-16 ธันวาคม 2563

เตรียมตัวพบกับงานมหกรรมหนังสือบิ๊กแบ๊ดวู๊ฟ ออนไลน์ บุ๊คเซลล์ ในรูปแบบ e-commerce พร้อมกับราคาโปรโมชั่นสุดคุ้มและส่วนลดสูงสุดถึง 90% กับหนังสือภาษาอังกฤษใหม่ๆ กว่า 20 ล้านเล่มมาให้เลือกกันได้ตลอดงาน กรุงเทพฯ ประเทศไทย – หลังจากที่มีการเปิดตัวงานมหกรรมหนังสือบิ๊กแบ๊ดวู๊ฟ ออนไลน์ บุ๊คเซลล์ ในประเทศไทยไปแล้ว รวมไปถึงประเทศเพื่อนบ้านอีกหลากหลายที่ อาทิ...

READ MORE


NEWS

NEXT POST

Copyright © Big Bad Wolf Books Sdn. Bhd. .
All rights reserved. Read our Privacy Notice.

GET THE LATEST UPDATES